khmer eng
  • ក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ប្រជុំពិនិត្យ និងសិក្សាលើប្រធានបទអំពី ប្រព័ន្ធគាំពារសង្គម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២រដ្ឋសភា និងលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានអញ្ជើញប្រជុំពិនិត្យ និងសិក្សាលើប្រធានបទអំពី ប្រព័ន្ធគាំពារសង្គម ជាមួយមន្ត្រីជាន់ខ្ពស់បច្ចេកទេសទទួលបន្ទុកវិស័យប្រព័ន្ធការពារសង្គម នៃរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពិនិត្យ ពិភាក្សា ដោយផ្តោតសំខាន់លើរបៀបវារៈចំនួន ២គឺ
    ទី១ ៖ សេចក្តីព្រាងបឋមរបាយការណ៍ស្តីពីការពិនិត្យ សិក្សា និងរៀបចំសេចក្តីសម្រេចស្តីពីប្រព័ន្ធគាំពារសង្គម
    ទី២ ៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីប្រព័ន្ធគាំពារសង្គម។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail